Matthew 8

ព្រះយេស៊ូ​ប្រោស​មនុស្សឃ្លង់​

1ពេលព្រះអង្គយាងចុះពីភ្នំមកបណ្ដាជនច្រើនកុះករ​បាន​ដើរ​តាមព្រះអង្គ 2នោះមាន​មនុស្ស​ឃ្លង់
«​ឃ្លង់​»​ ជា​ជំងឺ​សើ​ស្បែក​ ប៉ុន្ដែ​ព្រះ​គម្ពីរ​ប្រើ​ពាក្យ​ឃ្លង់​ ប្រហែល​ជា​សំដៅ​លើ​ជំងឺ​សើ​ស្បែក​ផ្សេង​ៗ​ទៀត​ដែរ​ (​សូម​មើល​ លេវី​ ១៣​:១​-៤៦​ និង​១៤​:​១​-​៣២​)​។​ មាននៅក្នុង ៨:៣ ដែរ។​
ម្នាក់​បាន​ចូលមកជិតថ្វាយបង្គំព្រះអង្គ​និង​ទូលថា៖ ​«លោកម្ចាស់អើយ! ​លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត
«​ជា​ស្អាត​»​ មនុស្ស​ដែល​មាន​ជំងឺ​ស្បែក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​ចូល​ទៅ​ក្នុង​កន្លែង​ថ្វាយ​បង្គំ​ ឬ​ថ្វាយ​តង្វាយ​បាន​ទេ​។​ មាន​នៅ​ក្នុង ៨:៣ ដែរ។​
បានប្រសិនបើ​លោក​ចង់ធ្វើ»។
3ព្រះអង្គក៏លូក​ព្រះ
«ព្រះហស្ដ» ជារាជសព្ទប្រើសម្រាប់ហៅ «ដៃ»។
ហស្ដទៅពាល់
«​លូក​ព្រះហស្ដ​ទៅ​ពាល់​»​ មាន​សារ:​សំខាន់​ គឺ​ត្រូវ​ចៀស​វាង​ប៉ះពាល់​រាង​កាយ​អ្នក​ជំងឺ​។​ ការ​ប៉ះ​ពាល់​អ្នក​ដែល​មិន​ស្អាត​ នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ទៅ​ជា​មនុស្ស​មិន​ស្អាត​ដែរ​។​
គាត់​ដោយ​មានបន្ទូលថា៖ ​«ខ្ញុំ​ចង់​ចូរ​ឲ្យ​ជា​ស្អាតចុះ» ​ភ្លាម​នោះ​គាត់​ក៏​បាន​ជាស្អាតពី​ជំងឺ​ឃ្លង់តែម្ដង
4ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ប្រយ័ត្នកុំប្រាប់​រឿងនេះ​ដល់​អ្នកណា​ឲ្យសោះប៉ុន្ដែ​ត្រូវ​ទៅបង្ហាញ
«ត្រូវទៅបង្ហាញខ្លួន» សូមមើល លេវី ១៤:១-៣២។
ខ្លួន​ដល់​សង្ឃហើយថ្វាយតង្វាយ
«ថ្វាយតង្វាយ» គឺជាតង្វាយដែលបានបង្គាប់នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ (មើលក្នុង លេវី ១៤:១-៣២)។
ដែល​លោក​ម៉ូសេ​បាន​បង្គាប់
«ដូចលោកម៉ូសេបានបង្គាប់» មិនមែនមានន័យថា ក្រឹត្យវិន័យចេញមកពីលោកម៉ូសេទេ ប៉ុន្ដែ​មក​ពី​គម្ពីរ​វិន័យ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​លោក​ម៉ូសេ​ ដែល​ជា​អ្នក​សរសេរ​ក្រឹត្យ​វិន័យ​នេះ​ឡើង​។​
​ចុះ​ដើម្បី​ជា​ទីបន្ទាល់​ដល់​មនុស្សទាំងឡាយ»។

ជំនឿ​របស់នាយ​ទាហាន​រ៉ូម

5កាល​ព្រះអង្គ​យាង​ចូលក្នុង​ក្រុង​កាពើណិម​មាន​នាយទាហានម្នាក់​បាន​ចូលមកជិតព្រះអង្គអង្វរ​ថា៖ 6«លោក​ម្ចាស់អើយ! ​បាវបម្រើខ្ញុំស្លាប់ដៃជើងដេកនៅផ្ទះវេទនាណាស់» 7ព្រះយេស៊ូក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«ខ្ញុំ​នឹង​ទៅប្រោសគាត់ឲ្យជា» 8នាយទាហាននោះទូលវិញថា៖ ​«លោកម្ចាស់​អើយ​! ​ខ្ញុំមិនស័ក្តិសម​ឲ្យ​លោក​មកក្នុងផ្ទះ​របស់​ខ្ញុំទេគឺ​សូម​លោក​គ្រាន់តែនិយាយពាក្យមួយម៉ាត់ប៉ុណ្ណោះនោះបាវបម្រើ​របស់​ខ្ញុំ​នឹង​ជាសះស្បើយ​មិនខាន 9ដ្បិតខ្ញុំ​ជា​មនុស្សម្នាក់ស្ថិតនៅក្រោមសិទ្ធិអំណាចដែរ​ខ្ញុំ​មានទាហានជាច្រើននៅក្រោម​បញ្ជា​ខ្ញុំបើ​ខ្ញុំ​ប្រាប់ម្នាក់នេះ​ឲ្យ​ទៅ​គេ​នឹង​ទៅ​ប្រាប់​ម្នាក់ទៀត​ឲ្យ​មក​គេ​នឹង​មកហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នេះ​គេ​ក៏ធ្វើ»។ 10កាលស្ដាប់ឮ​ដូច្នេះ​ព្រះ​យេស៊ូស្ងើចសរសើររួចមានបន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរតាមថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថានៅអ៊ីស្រាអែលខ្ញុំមិនដែលឃើញ​អ្នកណា​មានជំនឿខ្លាំងបែបនេះទេ 11ហើយខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​នឹង​មាន​មនុស្សជាច្រើនពី​ទិស​ខាងកើតនិង​ទិស​ខាងលិចមកអង្គុយ​នៅ​តុអាហារជាមួយ​លោក​អ័ប្រាហាំ​លោក​អ៊ីសាកនិង​លោក​យ៉ាកុបនៅនគរស្ថានសួគ៌ 12មនុស្ស​នៃ​នគរ​នោះ​នឹង​ត្រូវ​បោះទៅខាងក្រៅក្នុងសេចក្ដីងងឹត​ដែល​មាន​តែ​ការទ្រហោយំនិងការសង្កៀតធ្មេញនៅទីនោះ» ​។​ 13ព្រះយេស៊ូក៏មានបន្ទូល​ទៅ​នាយទាហាននោះថា៖ ​«ចូរ​ទៅចុះ​សូម​ឲ្យ​បាន​សម្រេចដូចដែល​លោក​ជឿ» ​បាវបម្រើ​របស់​គាត់​ក៏បាន​ជានៅវេលានោះឯង

ព្រះយេស៊ូប្រោសមនុស្សនៅក្រុងកាពើណិម

14កាល​ព្រះ​យេស៊ូយាងចូលទៅក្នុងផ្ទះ​លោក​ពេត្រុស​ព្រះអង្គ​បាន​ទតឃើញម្ដាយក្មេករបស់គាត់​កំពុង​ដេកគ្រុន 15ព្រះអង្គពាល់
«ព្រះអង្គពាល់» មានសារ:សំខាន់ គឺត្រូវចៀសវាងប៉ះពាល់រាងកាយអ្នកជំងឺ។ ការប៉ះពាល់អ្នកដែលមិនស្អាត នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ទៅ​ជា​មនុស្ស​មិន​ស្អាត​ដែរ​។​
ដៃគាត់​គាត់​ក៏​បាន​ជា​ពី​គ្រុនហើយក្រោកឡើងបម្រើព្រះអង្គ

16នៅល្ងាច​នោះ​គេ​បាន​នាំ​មនុស្ស​ជាច្រើន​ដែល​មានអារក្សចូលមក​រក​ព្រះអង្គហើយ​ព្រះអង្គ​បាន​បណ្ដេញវិញ្ញាណទាំងនោះ​ដោយ​ព្រះ​បន្ទូលព្រមទាំងប្រោស​អ្នក​ជំងឺឲ្យបានជាទាំងអស់គ្នា 17ដើម្បីឲ្យ​បាន​សម្រេចសេចក្ដី​ដែល​ថ្លែងទុកមកតាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូលថា​«ព្រះអង្គ​បាន​ទទួលយកជំងឺហើយផ្ទុកយក​គ្រប់​រោគា​របស់​យើង
«ព្រះអង្គ​បាន​ទទួល​...យើង» សូម​មើល​​ អេសា​ ៥៣:៤។​
»។

ការក្លាយជាអ្នកដើរតាមព្រះយេស៊ូ

18ពេល​ព្រះ​យេស៊ូទតឃើញមនុស្សកុះករនៅជុំវិញព្រះអង្គ​ព្រះអង្គ​ក៏​បង្គាប់​ពួកសិស្ស​ឲ្យ​ឆ្លង​ទៅត្រើយម្ខាង
«ត្រើយ​ម្ខាង​» ​សំដៅ​លើ​ត្រើយ​ម្ខាង​នែ​បឹង​កាលីឡេ​។ មាន​នៅ​ក្នុង ៨:២៨។​
ទៀត
19មានគ្រូវិន័យម្នាក់ចូលមកជិតព្រះអង្គទូលថា៖ ​«លោក​គ្រូ​ខ្ញុំ​នឹង​ដើរតាមលោកទោះ​លោក​ទៅទីណាក៏ដោយ»។ 20ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«សត្វ​កញ្ជ្រោងមានរូង​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុកតែកូនមនុស្សគ្មានកន្លែង​សម្រាប់​ដាក់ក្បាលកើយឡើយ» 21សិស្សរបស់ព្រះអង្គ​ម្នាក់​ទៀត​បាន​ទូលថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំទៅបញ្ចុះសពឪពុក​របស់​ខ្ញុំជាមុនសិន» 22ប៉ុន្ដែព្រះ​យេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​មកតាមខ្ញុំហើយទុក​ឲ្យ​មនុស្ស​ស្លាប់បញ្ចុះ​គ្នា​គេចុះ»។

ព្រះយេស៊ូធ្វើឲ្យព្យុះលើបឹងស្ងប់

23ព្រះអង្គ​បាន​យាងចុះទូកហើយសិស្ស​របស់​ព្រះអង្គ​បាន​តាមព្រះអង្គ 24ពេលនោះកើតមានព្យុះមួយយ៉ាងធំនៅលើបឹងហើយរលក​បាន​បោកបក់​គ្របលើទូកប៉ុន្ដែព្រះអង្គ​កំពុង​លង់លក់​ក្នុង​ដំណេក 25គេបាន​ចូលមកជិតព្រះអង្គដាស់ថា៖ ​«ព្រះអម្ចាស់! ​ជួយផង​យើង​កំពុង​វិនាសហើយ 26ព្រះអង្គមានបន្ទូល​ទៅ​គេថា៖ ​«ឱ​អ្នកមានជំនឿតិចអើយ! ​ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» ​ព្រះអង្គ​ក៏​ក្រោកឡើងស្ដីបន្ទោសខ្យល់និងរលកនោះ​បឹង​ក៏​មានភាពស្ងប់ឈឹងវិញ 27ពួកគេនឹកអស្ចារ្យទាំង​និយាយ​ថា៖ ​«តើ​លោក​នេះជា​មនុស្ស​បែបណាហ្ន៎! ​សូម្បីតែខ្យល់និងរលកក៏ស្ដាប់បង្គាប់លោក»។

ព្រះយេស៊ូបណ្ដេញអារក្សពីមនុស្សពីរនាក់

28កាល​ព្រះអង្គយាងមកដល់ត្រើយម្ខាងជាតំបន់​របស់​ពួកគេរ៉ាស៊ីន​នោះ​មាន​បុរស​ពីរនាក់​ដែល​មានអារក្សចូល​បាន​ចេញពីផ្នូរខ្មោចមកជួបព្រះអង្គ​ពួកវា​កាចសាហាវណាស់ដូច្នេះហើយបានជាគ្មានអ្នកណាអាចឆ្លងកាត់តាមផ្លូវនោះបានឡើយ 29ពួកវាស្រែកឡើងថា៖ ​«ឱ​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់អើយ! ​តើ​យើងនិងព្រះអង្គ​មាន​ហេតុអ្វី​នឹង​គ្នា? ​តើ​ព្រះអង្គ​មកទីនេះ​ដើម្បី​ធ្វើទោសយើងមុនពេលកំណត់?»។ 30នៅមិន​ឆ្ងាយពី​ទីនោះ​ប៉ុន្មាន​មានជ្រូក​មួយ​ហ្វូងធំ​កំពុង​ស៊ីចំណី 31ពេលនោះពួក​អារក្ស​បាន​អង្វរព្រះអង្គថា៖ ​«បើ​ព្រះអង្គ​បណ្ដេញយើង​សូម​បញ្ជូនយើង​ទៅ​ក្នុងហ្វូងជ្រូកនោះចុះ» 32ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកវាថា៖ ​«ចេញទៅ!» ​ពួកវាក៏ចេញ​ហើយ​ចូលទៅក្នុង​ហ្វូង​ជ្រូកនោះ។ ​ហ្វូងជ្រូក​បាន​បោលចុះចំណោច​ចូល​ទៅក្នុងបឹងហើយស្លាប់ក្នុងទឹកអស់ទៅ 33ពួកអ្នក​ចិញ្ចឹម​ជ្រូក​បាន​រត់គេចចូលទៅក្នុងក្រុង
«ក្រុង» ប្រហែលជាក្រុងមួយនៅក្នុងស្រុកដេកាប៉ូល។ មាន​នៅ​ក្នុង ៨:៣៤ ដែរ​។​
ហើយរៀបរាប់ប្រាប់​គេ​អំពី​ហេតុការណ៍​ទាំងអស់និងហេតុការណ៍​អំពី​បុរស​ដែល​មានអារក្សចូល​ផង​ដែរ
34ពួកអ្នក​ក្រុងទាំងអស់​បាន​ចេញមកជួប​ព្រះ​យេស៊ូ​ពេល​ឃើញព្រះអង្គ​ពួកគេ​បាន​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញពីស្រុក​របស់​ពួកគេ
Copyright information for KhmKCB